ប្អូនស្រី វាលឿនពេកហើយងើបមកវិញមកអូន យើងទៅមើលបាល់ អូនចូលចិត្តបាល់ណាស់អូនងើបមក
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតនារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌន់ ស្រីរដ្ឋ ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Žā Føryóu ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«R.i.p ប្អូនស្រី វាលឿនពេកហើយងើបមកវិញមកអូន យើងទៅមើលបាល់ អូនចូលចិត្តបាល់ណាស់អូនងើបមក»។ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Nii Taa ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖
«វាដូចជាលឿនពេកហើយមិត្ត យើងទើបតែនិយាយគ្នាថ្ងៃមុនតើ ហើយមិចថ្ងៃនេះឯងទៅចេាលពួកយើងចឹង ជាតិនេះយើងស្គាល់គ្នាបានតែបុណ្ណឹង តែជាតិក្រេាយយើងត្រូវស្គាល់គ្នាអេាយច្រើនជាងនេះណា៎»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។