លទ្ធផលនៃការស៊ែរ ពីមនុស្សមិនដែលស្គាល់គ្នាសោះ អាចក្លាយជាគូដណ្ដឹងនឹងគ្នា
នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងក៏កាន់តែងាយស្រួល ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មានមនុស្សមិនតិចនោះទេ ដែលបានស្គាល់គ្នា រហូតក្លាយជាគូស្នេហ៍ និងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ទៀតផង អាចនិយាយបានថាគឺជានិស្ស័យ ទេីបបានមកជួបគ្នាបែបនេះ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ ដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការស៊ែរពីខាងស្រីនៅលេីបណ្ដាញសង្គមហ្វេសប៊ុកកាលពីអំឡុងពាក់កណ្ដាលខែមករា ដោយបានលេីកឡេីងថា៖«កាលបានដណ្ដឹងខ្ញុំ» ស្រាប់តែខាងប្រុសក៏បានចូលឆ្លេីយតបរហូតទាក់ទងគ្នាឈានដល់ការភ្ជាប់ពាក្យនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។
ក្នុងនោះដែរ បេីតាមការបង្ហោះពីខាងស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Phors Phors បានមានការរៀបរាប់ឱ្យដឹងថា៖ «លទ្ធផលនៃការស៊ែរ ពីមនុស្សមិនដែលស្គាល់គ្នាសោះអាចក្លាយជាគូដណ្ដឹងនឹងគ្នា ជូរពរអោយមនុសស្រីទាំងឡាយដែលមិនទាន់បានជោគជ័យខំស៊ែរថែមទៀតទៅនឹងបានសម្រេចដូច phors ដែរ»។