បន្ទាប់ពីភ្ចាប់ពាក្យរួច ខាងស្រីបានបង្ហាញអារម្មណ៍ទាំងនេះ អានហើយរំភើបចិត្តដល់ស្រក់ទឹកភ្នែក
ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ លោក ឌួង ឆាយ បានរៀបចំនូវពិធីភ្ជាប់ពាក្យ ឬពិធីពិសារស្លាដក់និងកន្សែងជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហ៊ មុីលី ដែលត្រូវបានគេដឹងថាគឺជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកផ្ទាល់ ក្រោមការចូលរួមពីចាស់ទុំទាំងសងខាង បន្ទាប់ពីបានលែងលះគ្នាដាច់ស្រេចជាមួយភរិយាអ្នកនាង ដេត ម៉ាលីណា ចាប់តាំងពីអំឡុងចុងឆ្នាំ២០២០ ដោយបន្សល់ទុកនូវកូនស្រីប្រុសចំនួន៣នាក់ ក្រោមការមេីលថែពីអតីតភរិយា។
យ៉ាងណាមិញ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ គូដណ្ដឹងលោក ឌួង ឆាយ បានបង្ហោះនូវរូបភាពរបស់អ្នកទាំងពីរក្នុងថ្ងៃពិសេសរបស់ខ្លួន ព្រមទាំងមានជាពាក្យពេចន៍និយាយទៅកាន់អនាគតស្វាមី និងចាស់ទុំទាំងសងខាង ដោយមានខ្លឹមសារថា៖«ពិធីពិសារស្លាដក់កន្សែង។ ជាដំបូងខ្ញុំសូមអរគុណដល់ម៉ាក់និងប៉ាទាំងសងខាង ជាពិសេសអ្នកម៉ាក់ក្មេកដែលបានធ្វេីកម្មវិធីមួយនេះឡេីងមកដោយពោលពេញទៅដោយភាពកក់ក្ដៅ ដែលមានបងប្អូនទាំងសងខាងបានមកចូលរួម។
សូមអរគុណដល់អនាគតលោកស្វាមីដែលបានមេីលថែអូន ស្រលាញ់អូនផ្ដល់ភាពកក់ក្ដៅ និងស្រលាញ់គ្រួសាអូន អូននឹងមេីលថែបងដូចដែលបងបានមេីលថែអូនយ៉ាងល្អកន្លងមក សូមអរគុណអនាគតលោកស្វាមីបងជាបុរសដល់ល្អម្នាក់សម្រាប់អូន។ អូនសូមសន្យាថានឹងស្រលាញ់មេីលថែអ្នកម៉ាក់ កូនៗ និងបងអោយបានល្អជាទីបំផុត ។ អរគុណបងដែលចូលតាមប្រពៃណី ដែលច្បាស់លាស់ជាមួយអូន អរគុណខ្លាំងណាស់»។