គូដណ្ដឹងលោក ឌួង ឆាយ ត្រូវបានអ្នកស្គាល់ចេញមុខមកទម្លាយបែបនេះថា រូបនាងគឺជាកូន
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងរឿងរ៉ាវទំនាស់គ្រួសារលោក ឌួង ឆាយ ដែលត្រូវបានប្រកាសលែងលះគ្នាដាច់ស្រេចជាមួយអ្នកនាង ដេត ម៉ាលីណា ចាប់តាំងពីអំឡុងចុងឆ្នាំ២០២០ ដោយបានបន្សល់ទុកនូវកូនស្រីប្រុសចំនួន៣នាក់ ក្រោមការមេីលថែពីអតីតភរិយា។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ លោក ឌួង ឆាយ បានរៀបចំនូវពិធីភ្ជាប់ពាក្យ ឬពិធីពិសាស្លាដក់និងកន្សែងជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហ៊ មុីលី ដែលត្រូវបានគេដឹងថាគឺជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកផ្ទាល់ និងមានការលេីកឡេីងពីអ្នកស្គាល់ខាងកូនស្រីស្រដៀងៗគ្នាថា រូបនាងគឺជាអ្នកលក់គ្រឿងអលង្ការនៅផ្សារចំបក់ ក្នុងខេត្តតាកែវ មិនមែនជាអ្នកអភិជននោះទេ គ្រាន់តែជាកូនអ្នកមាន។
ទន្ទឹមនឹងពិធីដ៏មានជ័យមង្គលរបស់អ្នកទាំងពីរដែលបានរៀបចំឡើងក្រោមការចូលរួមពីចាស់ទុំទាំងសងខាងនេះ ឃេីញថានៅមិនទាន់មានការបង្ហោះជាផ្លូវការលេីទំព័រហ្វេសប៊ុកលោក ឌួង ឆាយ និងពេលវេលាកំណត់នៃថ្ងៃរៀបអាពាហ៍ពិពាហ៍នៅឡេីយនោះទេ តែទោះជាយ៉ាងណាក៏មានការចូលរួមអបអរសាទរពីមហាជនជាច្រើនផងដែរ។