ទោះបងទៅឆ្ងាយយ៉ាងណា ក៏ពួកយើងនៅនឹករលឹកចាំបងជានិច្ច កូនៗយើងអូនមើលថែពួកគាត់ឲ្យបានល្អ បងកុំបារម្ភ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Phannary Khuoch ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ ដោយសារតែជំងឺមហារីក។ ពីធីបុណ្យត្រូវបានរៀបចំឡើងនៅ ភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ជាមួយគ្នានេះ ប្រភពពីភរិយាខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានមានខ្លឹមសារថា៖«ទោះជាបងទៅឆ្ងាយយ៉ាងណាក៏ពួកយើងនៅនឹករលឹកចាំបងជានិច្ចជារៀងរហូត កូនៗយើងអូនមើលថែពួកគាត់អោយបានល្អ បងកុំបារម្ភ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sok Khom ត្រូវជាប្អូនប្រុសបានសរសេរថា៖
«បងប្រុសលាបងលាប្អូនលាកូនលាក្មួយលាម៉ែលាប្រពន្ធជារៀងរហូតហើយ ស្រណោះបងណាស់ បើមានជាតិក្រោយយើងធ្វើជាបងប្អូនគ្នាទៀត ហើយសូមឲ្យបងអាយុវែង សូមបងទៅកាន់ទីឋានដែរខ្ពស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។