អបអរសាទរ លោក ឌួង ឆាយ បានភ្ជាប់ពាក្យហើយនៅថ្ងៃនេះ ជាមួយនារីដ៏ស្រស់សោភាម្នាក់
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងរឿងរ៉ាវទំនាស់គ្រួសារលោក ឌួង ឆាយ ដែលបានបែកបាក់លែងលះគ្នាជាមួយអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជនជាច្រើន ខណៈដែលអ្នកទាំង២ជានិច្ចកាលតែងតែបង្ហាញពីក្តីស្រលាញ់ចំពោះគ្នានោះ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ លោក ឌួង ឆាយ បានរៀបចំនូវពិធីភ្ជាប់ពាក្យ ឬពិធីពិសាស្លាដក់និងកន្សែងជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហ៊ មុីលី បន្ទាប់ពីមានឈ្មោះជាពោះម៉ាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែចំពោះថ្ងៃបរិច្ឆេទរៀបអាពាហ៍ពិពាហ៍ នៅមិនទាន់មានការបញ្ជាក់ឱ្យដឹងនៅឡេីយនោះទេ។
ទន្ទឹមនឹងពិធីដ៏មានជ័យមង្គលដែលបានរៀបចំឡើងក្រោមការចូលរួមពីចាស់ទុំទាំងសងខាងនេះ ឃេីញថានៅមិនទាន់មានការបង្ហោះជាផ្លូវការលេីទំព័រហ្វេសប៊ុកលោក ឌួង ឆាយ នៅឡេីយនោះទេ តែទោះជាយ៉ាងណាក៏មានការចូលរួមអបអរសាទរពីមហាជនជាច្រើនផងដែរ។
សូមទស្សនាវីដេអូខាងក្រោម