ដោយក្តីអាណិតខ្លាំងពេក ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសស្វែងរកប្អូនប្រុសម្នាក់នេះ ក្នុងគោលបំណងដើម្បី
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ឃ្លីបវីដេអូមួយបានអង្រួនអារម្មណ៍អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងតីកតុកជាខ្លាំង ដែលប្អូនប្រុសម្នាក់ជាអ្នកលក់លៀសបាននៅអង្គុយហាលភ្លៀងយ៉ាងអស់សង្ឃឹម ខណៈដែលអាកាសធាតុមានសភាពក្តៅសោះ ស្រាប់តែមួយរំពេចបែរជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងទៅវិញ។
យ៉ាងណាមិញ ក្រោយឃើញនូវទិដ្ឋភាពបែបនេះ ស្រាប់តែនៅមុននេះបន្តិច លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានប្រកាសស្វែងរកក្មេងប្រុសរូបនេះ ដោយលោកបានមានការលេីកឡេីងថា៖«មានបងប្អូនណាស្គាល់ផ្ទះ រឺលេខទូរសព្ទ័ប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់»។
ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនបានមានក្តីរំភើបចិត្តជាខ្លាំងជំនួសប្អូនប្រុស ព្រមទាំងកោតសរសើរនូវទឹកចិត្តដ៏ប្រពៃចំពោះលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលក្នុងនាមជាកូនខ្មែរដូចគ្នា ចេះចែករំលែកដល់អ្នកដែលមានជីវិតលំបាកជាងខ្លួនបែបនេះ ពិតជាគួរឲ្យស្ញប់ស្ញែង និងកោតសរសើរបំផុត។
សូមទស្សនាវីដេអូខាងក្រោម