ស្ទើរតែមិនគួរឲ្យជឿដូចប្រែកាយចឹង នារីម្នាក់ពីមុនទម្ងន់ដល់ទៅ ៩០គីឡូ តែពេលនេះមកសល់ត្រឹមតែ48គីឡូ រីឯសម្រស់ស្អាតខ្លាំងណាស់
យោងតាមរយៈគណនីហ្វេសប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ Pov Meas បានបង្ហាញពីរូបសម្រស់របស់ខ្លួន កាលពីប៉ុន្មានឆ្នាំមុន ដែលកាលនោះ គាត់មានទម្ងន់រហូតទៅដល់ ៩០គីឡូឯណោះ ប៉ុន្ដែដោយសារតែរូបនាង បានជួបរឿងរ៉ាវមួយចំនួន ក្នុងឆាកជីវិតរបស់ខ្លួន ទេីបធ្វេីឱ្យគាត់ បានកែប្រែភាពឈឺចាប់ទាំងអស់នោះ មកប្ដូរជាកម្លាំងចិត្ត និងការខិតខំព្យាយាម រហូតធ្វេីឱ្យគាត់អាច សម្រកគីឡូមកនៅត្រឹមតែ ៤៨គីឡូវិញ សឹងតែមិនគួរឱ្យជឿ។ តាមរយៈសំណេររបស់គាត់ បានសរសេរប្រាប់ឱ្យដឹងថា៖
“ពីមុនខ្ញុំធាត់ខ្លាំងណាស់ ហើយអាក្រក់ទៀត និយាយត្រង់ ខ្ញុំមានមោទនភាព ហើយសរសើរខ្លួនឯងអត់បាត់ទេ ជិត90គីឡូមកសល់ត្រឹម48គីឡូ គ្រប់យ៉ាងដែលឆ្លងកាត់មកការឈឺចា.ប់ នឹងពាក្យសម្ដីមេីលងា.យអី ដែលថាមិនធ្លាប់ទទួលបាន? តែយ៉ាងណាក៏គួរអរគុណវិញទេ ព្រោះវាអាចជាកម្លាំងចិត្តល្អបំផុត មិនឈឺក៏មិនចាំហេីយក៏មិនខំប្រឹងដែរ។
អរគុណខ្លួនឯងណាស់ កន្លងមកដែលទ្រាំលំបាកគ្រប់សព្វបែបយ៉ាង ព្យាយាមតស៊ូដេីរចេញពីចំណុចសូន្យ ខំប្រឹងរហូតដល់ទទួលបានជោគជ័យ ស្រលាញ់ខ្លួនឯងខ្លាំងបំផុត ស៊ូៗម៉ាប់ៗគ្នាយើង ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងធ្វើឲ្យបានជាមុន ទេីបអាចបង្ហាញលទ្ធផលឲ្យអ្នកដទៃឃេីញ“។