ម្តាយបានត្រឹមស្រែកទ្រហោយំ ដែលកូនស្រីជាទីស្រឡាញ់បានទទួលមរណភាព ដោយសារតែ
ភ្នំពេញ៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nÿ Kïd ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡេីងដោយរថយន្តបែនដឹកខ្សាច់ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-5725 បានបេីកទៅបុកនឹងម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-1500 បណ្តាលឲ្យយុវជនជាអ្នកបេីកបរម៉ូតូរងរបួស ចំណែកឯនារីម្នាក់ទៀតអង្គុយពីក្រោយបានស្លា.ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំពោះដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅបំផុតនេះបានធ្វើឲ្យក្រុមគ្រួសារ រ ង គ្រោះ មានក្តីរន្ធត់ចិត្តជាខ្លាំង ហើយសម្លេងទ្រហោយំពីមិត្តភ័ក្តិ បងប្អូន ជាពិសេសម្តាយក៏បានលឺឡេីង ពិតជាគួរឲ្យអាសូរណាស់។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។