មិនទាន់បានឃេីញមុខកូនផង លោកគ្រូបង្រៀនម្នាក់បែរជាទទួលមរណភាពចាកចោលភរិយាដែលកំពុងពពោះ ដោយសារតែ
កាលពីរសៀលថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ នេះ ប្រភពពីនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sotheary Ruom បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ចំពោះដំណឹងដ៏អកុសលដែលអតីតគ្រូបង្រៀនរបស់ខ្លួនបានទទួលមរណភាពដោយសារតែជំងឺថ្លើម។ មរណភាពរបស់លោកគ្រូគឺជាការបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ស្វាមីល្អនិងបុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌។
ក្នុងនោះដែរ ប្រភពពីនារីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ដែលលោកគ្រូជាទីស្រលាញ់ សូត្រ វណ្ណា បានទទួលមរណភាពចេញពីពួកយើងទាំងអស់គ្នាដែលបានស្គាល់គាត់ សូមឲ្យលោកគ្រូបានទៅកាន់សុគតិភព សិស្សសុំខមាលទោសរាល់សម្តីនិងកាយវិការមិនគប្បីចំពោះលោកគ្រូ ខ្ញុំនឹងចងចាំអនុស្សាវរីយ៍និងការបង្រៀន អប់រំរបស់លោកគ្រូកន្លងមកជារៀងរហូតតទៅ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Tek Soknen បានសរសេរថា៖«សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារស.ព ខ្ញុំសូមអរគុណលោកគ្រូរយៈពេល២ឆ្នាំកន្លងមកនេះ ដែលបានបង្ហាត់បង្រៀនខ្ញុំក៏ដូចជាសិស្សដ៏ទៃទៀតយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់ការអប់រំល្អៗដល់ពួកខ្ញុំទាំងអស់គ្នា សូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ទីឋានដ៏ស្ងប់សុខ រាល់ទង្វើឬសម្តីដែលសិស្សបានប្រព្រឹត្តលើសលួស សមលើកលែងទោសឲ្យសិស្សផង ម៉្យាងវិញទៀតសូមឲ្យអ្នកគ្រូរឹងមាំឡើងដើម្បីកូននៅក្នុងផ្ទៃ»។