ធ្លាប់តែឃេីញគេផុសក្នុងហ្វេសប៊ុក ឥលូវបានជួបផ្ទាល់ខ្លួនឯងទើបឆ្អែតនិយាយលែងចេញ មិនដឹងថាជាកន្លែងមនុស្សនៅឬកន្លែងអីទេ
កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Meas Sarath បានធ្វើការបង្ហោះអំពីទិដ្ឋភាពក្នុងផ្ទះជួលមួយកន្លែងដោយសំបូរទៅដោយសំរាមពេញក្នុងបន្ទប់ រហូតដល់រកផ្លូវដេីរគ្មាន ហេីយសូម្បីតែកន្លែងគេងវិញ គឺមានសភាពគគ្រេចលែងនិយាយចេញតែម្តង។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុករូបនេះបានមានការលេីកឡេីងបែបនេះថា៖ «ឃើញគេផុសក្នុង Facebook ឥលូវបានជួបផ្ទាល់ខ្លួនឯងទើបឆ្អែតអ្វីទាំងអស់តែម្ដង ផ្ទះជាទីស្រលាញ់របស់ខ្ញុំ តែគេរស់នៅដូចជាកន្លែងដាក់សំរាម អាណិតផ្ទះខ្ញុំណាស់ មិននឹកស្មានថាដល់ថ្នាក់នេះទេ មិនដឹងថាជាកន្លែងមនុស្សនៅឬកន្លែងអីទេ»។
ទន្ទឹមនឹងនេះដែរ ចំពោះទិដ្ឋភាពខាងលើត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរចែករំលែកយ៉ាងព្រោងព្រាត និងបានធ្វើការបញ្ចេញជាមតិយោបល់ជាច្រើនផ្សេងៗពីគ្នាផងដែរ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងនេះដូចតទៅ។