នៅរស់ខំប្រឹងធ្វើការខ្លាចក្រ ចង់មានចង់បាន ស្រណោះណាស់ ជីវិតមើលឃើញមែន
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nang Nang ឲ្យបាត់ បង់ ជីវិតកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Rose Vvs ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតដោយមានខ្លឹមសារថា៖ «មិនចង់ជឿរទេថាលឿនយ៉ាងនេះ ថ្ងៃមុននៅញញឹមដាក់អ៊ំនៅឡើយ ហេតុអីបានជួបរឿងអាក្រក់ៗផ្ទួនៗគ្នាចឹង សូមទៅឲបានសុខ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ah Mey New បានសរសេរថា៖«R.i.p នៅរស់ខំប្រឹងធ្វើការខ្លាចក្រ ចង់មានចង់បាន ស្រណោះណាស់ ស្រែកហៅខ្ញុំថ្ងៃមុនសោះ ជីវិតមើលឃើញមែន សូមវិញ្ញាណក្ខន្ធបងទៅឲ្យបានស្ងប់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។