អ្នកនាង ពេជ្រ សោភា ៖ រូបទាំងនេះបងទើបមើលពីម្សិលមិញទេ មើលហើយក៏ញញឹម តែថ្ងៃនេះមើលហើយហូរទឹកភ្នែក ការចាកចេញគ្មានថ្ងៃត្រលប់
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងរវាងរថយន្តដឹកដីមួយគ្រឿងប៉ះជាមួយនឹងម៉ូតូ Zoomer-X ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលបានស្លា ប់រូបនេះមានឈ្មោះ គីម សែរ ( Kim Sea ) ត្រូវបានគេស្គាល់ថា ជាអតីតអ្នករាំរួមក្រុមជាមួយតារាចម្រៀង ពេជ្រ សោភា បានជិះម៉ូតូ Zoomer-X ពណ៍ខ្មៅ លាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-7122 ត្រូវបានរថយន្តដឹងខ្សាច់មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 3A-2932 កិនបណ្តាលឲ្យស្លា ប់យ៉ាងសង្វេកពេកក្រៃ ខណៈនេះសាកស ព ត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ តារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហោះនូវរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក ព្រមទាំងបានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«រូបថតទាំងនេះ បងតែងទុកវាពេលនឹកក៏យកមកមើល ហេតុអីបងទើបមើលពីម្សិលមិញទេ មើលហើយក៏ញញឹម តែថ្ងៃនេះមើលហើយហូរទឹកភ្នែក ការចាកចេញគ្មានថ្ងៃត្រលប់ តែការចង់ចាំនៅតែមានរឿងល្អៗពួកធ្លាប់ដើរកាត់ជាមួយគ្នា លាហើយ លារហូត លាគ្មានថ្ងៃត្រលប់សុំអោយទៅអោយបានសុខណា អូន R I P»។