សូមជួយក្មេងស្រីនេះផង នាងមិនមែនជនជាតិបារាំងទេ នាងងងឹតភ្នែក និងជាកូនសិស្សថ្នាក់ទី៨ រៀននៅឯ
កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ លោកគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យទ័ពស្រូវក្នុងខេត្តកំពង់ឆ្នាំង ដោយក្តីអាណិតអាសូរដល់កូនសិស្សម្នាក់ដែលរូបនាងមានជំងឺភឿក លោកគ្រូក៏បានបង្ហោះចែករំលែកនៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងស្វែងរកអង្គការណាមួយ ក្រែងលោអាចជួយព្យាបាលដល់ប្អូនស្រីបាន។
ក្នុងនោះដែរ ប្រភពពីលោកគ្រូបង្រៀនខាងលេីដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Keo Dorn បានមានការសរសេររៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា៖«មិនមែនជនជាតិបារាំងទេ គាត់ជាកូនសិស្សរបស់ខ្ញុំរៀននៅថ្នាក់ទី៨(ក) តែគាត់ងងឹតភ្នែកទេ ពិបាកមើលនិងសរសេរណាស់។
សុំជួយគាត់ផងបើមានស្គាល់អង្គការណាទាក់ទងនឹងភ្នែក សូមជួយប្រាប់ផងគាត់នៅភូមិផ្លូវគោស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងTel.0888126761 ហើយរៀននៅសាលាអនុវិទ្យាល័យទ័ពស្រូវ បើចង់ជួយថវិការតាម AC092674320និងABA003768788 សូមអរគុណ»។