ថ្ងៃនេះប្អូនស្រីរបស់បងស្អាតណាស់ ក៏ជាថ្ងៃចុងក្រោយដែលបងប្អូនយើងលាគ្នារហូតដែរ គ្មានថ្ងៃត្រឡប់វិញ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់នារីម្នាក់ឈ្មោះ ឆាត់ គុយអេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយសារតែជំ ងឺ មហារីកគ្រា ប់ ឈា.ម ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ យ៉ា គួ ត្រូវជាបងប្រុសបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ថា៖ «ថ្ងៃនេះប្អូនស្រីរបស់បងស្អាតណាស់ ក៏ជាថ្ងៃចុងក្រោយដែលបងប្អូនយើងលាគ្នារហូតដែរ គ្មានថ្ងៃត្រឡប់វិញដែរ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ JJ RI ត្រូវជាមិត្តភ័ក្តិបានសរសេរថា៖«07/03/2021 រៀបកា 17/03/2022 ឯងខូច ចឹង20/03/2022 ថ្ងៃខួបកំណេីតរបស់ឯងបានអ្នកណា Reply ពាក្យជូនពរទៀតហា Kuyeng Chhat ជីវិតរបស់ឯងអភ័ព្វពេកហេីយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។