ម៉ោង១១យប់ម៉ែខលមកថា ប្អូនលែងនៅជាមួយយេីងទៀតហេីយ វាពិតជារន្ធត់សម្រាប់ខ្ញុំ បងប្អូនមានតែ២នាក់គត់
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ឈ្មោះ ឆុន ប៉ុនឆៃ ឲ្យបាត់ បង់ ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chhon Meng Kour ត្រូវជាបងស្រីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖«ម៉ោង១១យប់ម៉ែខលមកថាប្អូនលែងនៅជាមួយយេីងទៀតហេីយ វាពិតជារន្ធត់សម្រាប់ខ្ញុំ បងប្អូនមានតែ២នាក់គត់ ឥលូវគេមិននៅជាមួយយេីងទៀតទេ បេីមានជាតិក្រោយសូមកុំឲ្យអាយុខ្លីដូចជាតិនេះទៀត(R.I.P น้องชายสุดหล่อของพี รักและคิดถึงสมอ)»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Mol Khem ត្រូវជាមិត្តភ័ក្ដិនារីជាបងស្រីខាងលេីបានសរសេរថា៖«សូមប្អូនទៅឲ្យបានសុខណា កុំឲ្យអាយុខ្លីដូចជាតិនេះ ប្អូនប្រុសមិនគួណាប្អូនទៅលឿនពេកហើយ ហើយក៏ចូលរួមសោកស្ដាយគ្រួសារអុីព្រមទាំង សម្លាញ់ ផងណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។