សូមចូលរួមរំលែកទុក្ខ អតីតតារាសម្ដែងដ៏ល្បីឈ្មោះអ្នកនាង សយ ស្រីលក្ខណ៍ បានទទួលមរណភាពហេីយ ដោយសារតែ
មួយរយៈពេលមកនេះ យេីងសង្កេតឃើញថា មានអ្នកសិល្បខ្មែរមួយចំនួនបានទទួលមរណភាពបន្តបន្ទាប់គ្នា ខណៈដែលពួកគាត់មួយចំនួនមានវ័យចាស់ជរា មានជំងឺប្រចាំកាយ និងមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាដេីមនោះ ដែលនេះជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ប្រជាជនខ្មែរ ដែលបាត់បង់វិរៈសិល្បករឆ្នើមដូចពួកគាត់។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនៃ ស.ព អតីតតារាសម្ដែងអ្នកនាង សយ ស្រីលក្ខណ៍ ដែលបានទទួលមរណភាពដោយរោគាពាធ។ នេះបេីយោងតាមការបញ្ជាក់ពីលោក សាវិន ហ្វីលីព ដែលបានបង្ហោះនៅលេីទំព័រហ្វេសប៊ុកកាលពីប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
ប្រភពពីតារាសម្ដែងប្រុសរូបនេះបានមានការរៀបរាប់ឲ្យដឹងថា៖«R.I.P សូមចូលរួមរំលែកទុក្ខដល់អ្នកនាង សយ ស្រីលក្ខណ៍(ទីម៉ា) អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហេីយ។ នាងធ្លាប់ថតចម្រៀងKaraoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីច្រេីនឆ្នាំមុន។ គាត់ស្លា.ប់ដោយជំងឺ គាំ.ងបេះដូង។ អ្នកនាងកេីតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៤ និងបានស្លា.ប់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ម៉ោង៥ល្ងាចនៅក្នុងប្រទេសបារាំង នេះបេីតាមប្អូនស្រីគាត់បានប្រាប់»។