បុរសម្នាក់រន្ធត់ចិត្តដល់ទន់ជង្គង់ និងស្រែកទ្រហោយំជាខ្លាំង ពេលដឹងថាមិត្តភ័ក្ដិទេីបចេញពីហូបអីជាមួយគ្នាបាន ស្លា. ប់ បាត់បង់ជីវិត
ភ្នំពេញ៖ មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ឈ្មោះ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី៣ ម្តុំឃ្លាំងរំសេវ នៅតាមបណ្ដោយផ្លូវ២៥៣ កែងនឹងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលបានបង្កឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។
មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ ម៉ាក Click ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-6788 ជិះតែម្នាក់ឯងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៣ ទិសដៅពីខាងត្បូង ទៅខាងជើង បុ.កចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យជន.រង.គ្រោះ ខ្ទា.តចេញពីលើម៉ូតូ បោ.កផ្ទ.ប់ទៅនឹងបង្គោលភ្លើងថ្ម បែ.កក្បាល និងបែ.កមុខ ស្លា. ប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កបានបើករត់គេ.ចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុមួយសន្ទុះ មិត្តភ័ក្ដិជន.រង.គ្រោះដែលអ្នកទាំងពីរទេីបតែចែកផ្លូវគ្នាចេញកម្មវិធីទៅផ្ទះរៀងៗខ្លួនក៏បានមកដល់ លុះដឹងថាមិត្តភ័ក្ដិរបស់ខ្លូនបានលាចាកលោកហេីយនោះ ក៏មានចិត្តរន្ធត់ជាខ្លាំងរហូតទន់ជង្គង់ដេីរទៅមុខលែងរួច និងបានស្រែកទ្រហោយំជាខ្លាំង។ សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកពិនិត្យ និងបានវាស់ វែង យកម៉ូតូទៅរក្សាទុក រួចធ្វើកំណត់ហេតុ ប្រគល់សាកស.ពអោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមទស្សនាវីដេអូខាងក្រោម