ឯងហត់នឿយតាំងពីតូច ឥឡូវបានសម្រាកហើយ កុំនៅអាឡោះអាល័យអ្នកនៅទីនេះអី បងនឹងមើលថែកូនឯងទាំងពីរនាក់ឲ្យបានល្អ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Rachana Por ដែលបានបាត់បង់ប្អូនប្រុសជាទីស្រលាញ់ដោយសារតែករណីគ្រោះថ្នាក់ ហេីយអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ មរណភាពរបស់បុរសរូបនេះគឺបានបន្សល់ទុកនូវកូនតូចៗឲ្យនៅកំព្រា ចំណែកឯភរិយាក្លាយជាស្រ្តីមេម៉ាយ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ប្រភពពីបងស្រីខាងលេីបានមានការរៀបរាប់ទាំងក្តីសោកសៅបំផុតថា៖«ឯងហត់នឿយតាំងពីតូច ឥឡូវបានសម្រាកហើយ ទៅកាន់សុខគតិភពទៅប្អូនប្រុស កុំនៅអាឡោះអាល័យអ្នកនៅទីនេះអី បងនឹងមើលថែកូនឯងទាំងពីរនាក់ឲ្យបានល្អ សូមឲ្យជាតិក្រោយ សូមឱ្យប្អូនមានអាយុវែងជាងនេះ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Oun Mey Real បានសរសេរថា៖«មនុស្សស្រឡាញ់ប្រពន្ធកូនដូចបងប្រុស មិនគួរណាអាយុខ្លីសោះ ចូលរួមរំលែកទុកផងបងស្រី Van Nara»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។