មិត្តភ័ក្ដិកំសត់កម្រកជាមួយគ្នាយូរហើយ ទើបតែឃ្លាតគ្នាមួយរយៈពេលចុងក្រោយនេះ សូមហែងទៅឱ្យបានសុខណា
កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន បន្ទាប់ពីបានប្រទះឃេីញមនុស្ស៤នាក់(បុរស២នាក់និងនារី២នាក់) នៅក្នុងរថយន្ត Highlander ជាមួយគ្នា ក្នុងនោះមានបុរស២នាក់សង្ស័.យគាំ.ងបេះដូងស្លា.ប់ក្នុងរថយន្តទៅហេីយ និងនារីម្នាក់បានស្លា.ប់នៅមន្ទីពេទ្យ រីឯនារីម្នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ករណីនេះត្រូវបានគេដាក់ការសង្ស័យថាប្រេីប្រាស់សារធាតុ គ្រឿ ង ញៀ.ន ( K- ថ្នាំ ក្រ.វី )លេីសកម្រិត ក្រោយសមត្ថកិច្ចបានរកឃេីញមានម៉្សៅសមួយកញ្ចប់ ហេីយក្នុងរថយន្តក៏មានបំពាក់ធុងបាស់បំពងសម្លេងផងដែរ ហេតុការណ៍នេះស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារសាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីនេះត្រូវបានគេដាក់ការសង្ស័យថាប្រេីប្រាស់សារធាតុគ្រឿងញៀ.ន(K-ថ្នាំក្រវី)លេីសកម្រិត ក្រោយសមត្ថកិច្ចបានរកឃេីញមានម៉្សៅសមួយកញ្ចប់ ហេីយក្នុងរថយន្តក៏មានបំពាក់ធុងបាស់បំពងសម្លេងផងដែរ ហេតុការណ៍នេះស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារសាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យ៉ាងណាមិញ ប្រភពពីបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mako Juzii ដែលជាមិត្តភ័ក្តិក្នុងចំណោមអ្នកស្លា.ប់ម្នាក់ខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«អញញ័រដៃគ្រាន់ឃើញព័ត៍មាននិយាយពីហែង អញឆ្ងល់ណាស់ហែងចូលធ្វើអីក្នុងឡានហ្នឹងហា កំសត់កម្រកជាមួយគ្នាយូរហើយ ទើបតែឃ្លាតគ្នាមួយរយៈពេលចុងក្រោយនេះ ពួកម៉ាកនឹងគ្នានៅអង្គភាពខុសគ្នាតែមិនដែលបំភ្លេចគ្នាទេ តាំងពីឆ្នាំ២០១០មកម្លេស ថ្ងៃចុងក្រោយយើងជួបគ្នានៅហាងបាយដោយចៃដន្យនៅខេត្តកំពង់ស្ពឺ ហែងសប្បាយចិត្តណាស់ សឹងលោតមកអោបអញ ថ្ងៃចុងក្រោយ១៤កុម្ភះ ហែងឆាតមកអញ ហើយនេះជាពេលចុងក្រោយដែលអញសរសេររំលឹកអនុស្សាវរីយ៍ជាមួយហែង អញមិនដឹងថានិយាយអីឲ្យសមជាមួយក្បាលហែងទេអាអើយអា សូមហែងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ កើតជាតិណាៗកុំឲ្យដូចជាតិនេះ ហែងហត់ហើយពួកម៉ាក ការងារឃ្លាំងដែលហែងឲ្យអញជួយរកវាត្រូវរលាយសាបសូន្យហើយ Chhaiya Doch មិត្តល្អដូចហែងមិនសមជួបរឿងបែបនេះទេ»។