លោកស្រី ទ្រី ដាណា ប្រកាសស្វែងរក ក្មេងម្នាក់នេះដែលជិះកង់លក់ស្វាយ ក្នុងគោលបំណងដើម្បី
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណាបានសម្ដែងចិត្តអាណិតអាសូរជាខ្លាំង និងបានប្រកាសស្វែងរកកុមារាម្នាក់ ដែលបានជិះកង់លក់ស្វាយ ដេីម្បីបានថវិកាបន្ដិចបន្ដួច យកទៅជួយម្ដាយ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះម្ដាយដើររើសអេតចាយលែងបាន ដោយសារបញ្ហា កូវីដ ១៩។
នៅលេីគណនីហ្វេសប៊ុកលោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”ជីវិតមិនដូចគ្នាទេ មើលក្មេងម្នាក់នេះ មានអ្នកជួបគាត់នៅម្ដុំទឹកល្អក់ ជិះកង់លក់ស្វាយ ដើម្បីយកលុយទៅជួយម្ដាយទិញម្ហូប ព្រោះម្ដាយដើររើសអេតចាយលែងបាន ដោយសារកូវីដ។
បើតាមគេបង្ហោះ ថាក្មេងនេះ អាយុ១៤ឆ្នាំហើយ ទើបបានរៀនថ្នាក់ទី៣ ព្រោះមិនសូវបានរៀនជាប់លាប់។ កាន់តែអាណិត ថាម៉ោង៥មិនទាន់បានហូបបាយវ័យប៉ុណ្ណឹង គួរណាកំពុងអានសៀវភៅនៅផ្ទះ តែធ្វើម៉េចបើជីវិតតម្រូវមកចឹង។ មានបងប្អូនណាស្គាល់គាត់ទេ លឺថានៅម្ដុំផ្សារដីហុយ។ ចង់ជួយសម្ភារៈសិក្សា និងស្បៀងគាត់ខ្លះ តែស្ដាយអ្នកជួបមុន អត់បានសុំលេខគាត់។ បើស្គាល់ជួយប្រាប់ផង”។