ពួកយើងនៅតែជាមិត្តល្អគ្រប់ជាតិ សូមឯងទៅឲ្យបានសុខចុះណា កើតជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត
កាលពីថ្ងៃព្រហស្បតិ៍្ត ទី១០ ខែមីនា ឆ្នាំ២០២២ នេះ បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Thorng Birt បានមានការតក់ស្លុតនិងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិរបស់ខ្លូនបានទទួលមរណភាពទាំងវ័យក្មេងចាកចោលក្រុមគ្រួសារជារៀងរហូត ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ប្រភពពីបុរសជាមិត្តភ័ក្ដិរូបនេះបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ពួកយើងនៅតែជាមិត្តល្អគ្រប់ជាតិ សូមឯងទៅឲ្យបានសុខចុះណា កើតជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត រឿងទាំងឡាយដែលអន់ចិត្តជាមួយគ្នាយើងអហោសកម្មឲ្យគ្នាចុះណា»។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន បន្ទាប់ពីបាប្រទះឃេីញមនុស្ស៤នាក់(បុរស២នាក់និងនារី២នាក់) នៅក្នុងរថយន្ត Highlander ជាមួយគ្នា ក្នុងនោះមានបុរស២នាក់សង្ស័.យគាំ.ងបេះដូងស្លា.ប់ក្នុងរថយន្តទៅហេីយ និងនារី២នាក់ទៀតនៅមានដង្ហេីម តែស្ថិតក្នុងសភាពគាំ.ងនិយាយមិនរួចបែ.ក ព.ពុះ មាត់ ត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាងជួយលេីកចេញមកក្រៅធ្វេីការជួយសង្គ្រោះបឋម រួចហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះ ករណីនេះត្រូវបានគេដាក់ការសង្ស័យថាប្រេីប្រាស់សារធាតុគ្រឿងញៀ.ន(K-ថ្នាំក្រវី)លេីសកម្រិត ក្រោយសមត្ថកិច្ចបានរកឃេីញមានម៉្សៅសមួយកញ្ចប់ ហេីយក្នុងរថយន្តក៏មានបំពាក់ធុងបាស់បំពងសម្លេងផងដែរ ហេតុការណ៍នេះស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារសាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។