អនិច្ចាណាស់ ថ្ងៃកំណើត ថ្ងៃរៀបការ ថ្ងៃ ស្លា. ប់ ជាថ្ងៃតែមួយខែតែមួយ ពិតជាអភ័ព្វពេកហេីយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Bii Lëäk (ស្រីល័ក្ខ) បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី០៨ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង១១និង១៤នាទីយប់ ដោយសារតែជំងឺរលាកស្រោមខួរក្បាល ។
ប្រភពពីសាច់ញាតិជីដូនមួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Meng Santayana បានសរសេររៀបរាប់យ៉ាងវែងអន្លាយថា៖«ថ្ងៃកំណើត ថ្ងៃរៀបការ ថ្ងៃស្លា.ប់ ជាថ្ងៃតែមួយខែតែមួយ អភ័ព្វពេកហេីយពៅ Lëäk មូលហេតុដែលស្លាប់គឺមានជម្ងឺ រលាកស្រោមខួរក្បាល។ សូមមកលំអិតអំពីព័ត៌មានរបស់គាត់បន្ដិច៖គាត់ជាប្អូនស្រីជីដូនមួយបង្កើតរបស់ខ្ញុំត្រូវជាក្មួយរបស់ម៉ាក់ខ្ញុំបង្កើតផងដែរ។ គាត់កេីតថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៧ ជាកូនស្រីពៅក្នុងចំណោមបងប្អូន៧នាក់។ ហេីយក៏ជាសាច់ឈាមរបស់ខ្ញុំដែលមានតែបងប្អូនស្រីៗតែ៤នាក់ប៉ុណ្ណោះមួយត្រកូលខាងម៉ាក់ខ្ញុំ។
កាលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ គាត់បានរៀបការរស់នៅជីវិតគូជាមួយគ្នាបាន១ខែក៏មិនចុះសម្រុងនឹងគ្នាក៏បានចែកផ្លូវគ្នាទៅ។ តាំងពីពេលហ្នុងមកមិនដឹងថាគាត់មានបញ្ហាផ្លូវចិត្ត ឬប៉ះទង្គិចអ្វីទេ គ្រាន់ដឹងថាគាត់ពិបាកចិត្តច្រើន ហេីយឈឺក៏ច្រេីន តែគាត់មិនប្រាប់យេីងត្រង់ទេ ព្រោះខ្លាចយេីងបារម្ភគាត់ៗខ្លាចថាគាត់នាំតែទុក្ខដល់ពួកយេីង។ ពេលអំឡុងក្រោយការរៀបរួចខ្ញុំតែងតែឆាតសួររេីយៗដែរថាយ៉ាងម៉េចហេីយជីវិតគូ? គាត់ក៏ប្រាប់ត្រង់ៗថាមិនចុះសម្រុងនឹងគ្នាទេចែ តែគាត់នៅតែនិយាយថាខ្ញុំមិនអីទេចែ បេីគេមិនផ្ដល់តម្លៃអោយខ្ញុំ បែកក៏បែកទៅ ខ្ញុំគោរពតាមការសម្រេចចិត្តរបស់ប្អូនមិនដែលជំទាស់ហេីយក៏មិនសួរដេញដោលច្រេីនទេ។
រហូតមកទល់ពេលនេះ ខ្ញុំត្រឹមដឹងថាគាត់ឈឺច្រេីនផ្នែកក្រពះពោះវៀនផ្នែកគ្រឿងក្នុងមនុស្សដោយសារការញ៊ាំមិនទៀងទាត់គេងមិនគ្រប់គ្រាន់ គេងខុសពេលវេលាធម្មជាតិនៃមនុស្ស(ធ្វើការយប់គេងថ្ងៃ ធ្វើការថ្ងៃគេងយប់)គឺការរស់នៅរបស់គាត់តែងតែផ្លាស់ប្ដូររហូតតាមនៃការងារ រហូតដល់អ្នកផ្ទះមិនដឹងថាគាត់មានជម្ងឺមួយផ្សេងទៀតនោះទេ ទេីបរយ:ពេល៣សប្ដាហ៍នេះរាងធ្ងន់ខ្លាំងទេីបសម្រេចចិត្តថតផ្នែកខាងក្បាលយេីងហៅម្យ៉ាងទៀតថាស្គែនខួរក្បាលក៏បានឃេីញថាគាត់មានជម្ងឺ“រលាកស្រោមខួរក្បាលដំណាក់កាលធ្ងន់”ពេលពួកបងៗខ្ញុំទេីបដឹងគាត់ក៏ហួសពេលទៅហេីយ លោកគ្រូពេទ្យមានប្រសាសន៍ថាមិនអាចបន្ដការព្យាបាលបានទេ ទេីបយប់មិញនេះម៉ោងជិត១០ខាងមន្ទីរពេទ្យក៏បានប្រាប់សាច់ញាតិរបស់ខ្ញុំថាបញ្ជូនទៅផ្ទះវិញឱ្យជួបបងប្អូនសាច់ញាតិជាលេីកចុងក្រោយ។ ខ្ទង់ម៉ោង១១យប់គាត់ក៏បានទៅដល់ផ្ទះកោះធំជ្រោយតាកែវ ខេត្តកណ្ដាល តែខ្ញុំមិនបាននៅដង្ហេីមចុងក្រោយរបស់គាត់ទេ ខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយខ្លាំងណាស់ដែលជាបងម្នាក់មិនអាចជួយអ្វីប្អូនបាន ខ្ញុំសោកស្ដាយខ្លាំងណាស់ ឱ្យបងស្រីម្នាក់នេះសុំទោសឯងណាប្អូនស្រីរបស់បង»៕