ថ្ងៃមុនបងមកការប្អូនសោះ ចុះម្ដេចពេលនេះក៏ទៅលឿនម្ល៉េះ សូមទៅឲ្យបានសុខណាបង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Taxi Chhart ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយរូបនាងបានទទួលមរណភាពនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង៩និង១០នាទីយប់ ដោយសារតែជំងឺ រ លា ក ថ្លេី ម និងរលា ក ខួ រ ក្បាល។
ជាមួយគ្នានេះ ប្រភពពីស្វាមីខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានមានខ្លឹមសារថា៖«R.I.P ប្រពន្ធខ្ញុំបានលាចាកលោកនេះហើយ សូមទៅឱ្យបានសុខ កុំឲ្យអាយុខ្លីដូចជាតិហ្នឹង ជាតិក្រោយសូមឱ្យជួបអ្នកល្អៗ សូមឱ្យមានសម្រស់ស្អាត សូមកុំឲ្យមានជំងឺដូចជាហ្នឹងទៀត»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ So Khan Vi Chet បានសរសេរថា៖«ថ្ងៃមុនបងមកការប្អូនសោះ ចុះម្ដេចក៏លឿនម្ល៉េះ សូមទៅឲ្យបានសុខណាបង ជាតិក្រោយសូមកុំឲ្យបងអាយុខ្លីដូចជាតិហ្នឹងទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។