លេចភ័ស្តុតាងថ្មី សកម្មភាពវីដេអូដែលគេជឿជាក់ថា Tangmo ហាក់បីដូចជាគេរុញទម្លាក់ពីលេីទូក
ករណី ស្លា. ប់ របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែជាព័ត៌មានទំព័រមុខដែលមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងបានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ជុំវិញហេតុការណ៍ដ៏អាក្រក់ខាងលើនេះ បានធ្វេីឲ្យមហាជនថៃជាច្រេីនមានការរន្ធត់ចិត្តជាខ្លាំង និងបានចាត់ទុកដំណឹងដ៏ក្រៀមក្រំនេះជាការបាត់បង់នូវសិល្បការិនីម្នាក់ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពក្នុងការសម្ដែងយ៉ាងបុិនប្រសប់ ដែលពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃមួយបានទម្លាយនូវភ័ស្តុតាងថ្មីមួយជាឃ្លីបវីដេអូថតតាមទូរសព្ទ ដែលត្រូវបានគេជឿជាក់ថា ជាសកម្មភាពរបស់ Tangmo ពេលនៅលេីទូុក មេីលទៅហាក់បីដូចជាគេរុញទម្លាក់ពីលេីទូកយ៉ាងចឹង។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម