ក្រោយក្លាយជាម្ចាស់ពានរង្វាន់ Beat The Best លោក សួ វិចិត្រ ក៏បានលេីកឡេីងបែបនេះ
នារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ មហាជនជាច្រើន បានមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង Beat The Best រដូវកាលទី១ ដែលក្នុងរាត្រីដ៏ពិសេសនេះ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ក្រោមការទស្សនាពីមហាជនជាច្រើនមុឺននាក់ រួមជាមួយបេក្ខជនដ៏មានសមត្ថភាព។
យ៉ាងណាមិញ នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ នៅសល់បេក្ខជនជេីងខ្លាំងចំនួន៤រូប ដែលរួមមានដូចជា ពេជ្រ ម៉េងលី , សួ វិចិត្រ , ឈាន ជាលឿយ , អុីម ថៃ បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងប្រទេស ដោយបានធ្វេីការបកស្រាយបទចម្រៀងយ៉ាងពិរោះៗ ដែលពិតជាសាកសមបំផុតក្នុងការឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។
ចំណែកឯលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀង Beat The Best វគ្គផ្តាច់ព្រ័ត្រនេះ បានទៅលើ តារាចម្រៀង សួ វិចិត្រ ដែលជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងបំផុត ក្នុងចំណោមបេក្ខជន៣រូបផ្សេងទៀត។ ជាមួយគ្នានេះ ក្រោយក្លាយជាម្ចាស់ជ័យលាភី លោក សួ វិចិត្រ ក៏មានជាពាក្យពេចន៍លេីកឡេីងបែបនេះថា៖«អរគុណរស្មីហង្សមាស អរគុណ Ganzberg អរគុណបងឆនសុវណ្ណរាជ អរគុណគណៈកម្មការ ទាំងបួនរូប អរគុណពុកម៉ែបងប្អូនជាទីគោរព»។