ម្តាយ Tangmo ទទួលរងការរិះគន់ខ្លាំងពីមហាជន ក្រោយព្រមទទួលយកលុយជំងឺចិត្តពី ហាយសូ Poh ចំនួន
នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ នេះ មហាជនជាច្រើនបានមានការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង បន្ទាប់ពីបានទស្សនានូវកិច្ចសម្ភាសន៍របស់ម្តាយ Tangmo ក្នុងកម្មវិធី Hone Krasae ដែលលោកស្រីបានទម្លាយថាព្រមទទួលយកប្រាក់សំណងជំងឺចិត្តចំនួន ៣០លានបាត ស្មេីនឹងជិត ១លានដុល្លារ ពីហាយសូ Poh ដែលជាមិត្តម្នាក់ក្នុងចំនោម៥នាក់នៅលេីទូក ព្រមទាំងព្រមលេីកលែងទោសដល់ Poh ១០០ភាគរយ តែម្តង។
លោកស្រី Panida បានមានការបញ្ជាក់ឲ្យដឹងថា ដោយមេីលឃេីញពីចេតនាល្អរបស់ Poh ដែលតែងតែទូរស័ព្ទមកសម្ដែងការសោកស្ដាយ និងបានសុំការអភ័យទោសពីលោកស្រីចាប់តាំងពីថ្ងៃកេីតហេតុរហូតមកដល់ពេលនេះ ដែលវាបង្ហាញពីភាពទំនួលខុសត្រូវរបស់ Poh មិនមានការពាក់ព័ន្ធទៅនឹងរឿងលុយនោះទេ។
គួររំលឹកថា តារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តការស៊េីបអង្កេតរកការពិត។