ម្តាយ Tangmo មិនព្រមអត់ទោសឲ្យ Gatick ដែលជាអ្នកចាត់ការដាច់ខាត ទោះបីរូបនាងបានធ្វើរឿងមួយនេះក៏ដោយ
គិតមកដល់ពេលនេះ មានរយៈពេល ៦ថ្ងៃហេីយដែលតារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ករណីស្លា.ប់របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែបន្តផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងស្លា.ប់ ខណៈដែលសមត្ថកិច្ចកំពុងបន្តការស៊េីបអង្កេតយ៉ាងស្វះស្វែងដេីម្បីរកការពិត ថាតើជាករណីឧបទ្ទវហេតុ ឬក៏យ៉ាងណានោះ។
យ៉ាងណាមិញ បេីយោងតាមប្រភពព័ត៌មានដែលបានបង្ហោះនៅលេីទំព័រផេកហ្វេសប៊ុកឈ្មោះ Thailand star – Cambodia Fanclub នាយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា Hiso Po Robert និង Gatick បានយកកម្រងផ្កាមកសុំខមាទោសពីម្ដាយ Tangmo ។ អ្នកទាំង៣មកក្រាបសុំទោស និងសូមចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលកើតឡើង ហើយក៏សន្យាថានឹងមើលថែម្ដាយឲ្យបានល្អ។ ម្ដាយ Tangmo ព្រមទទួលតែការសុំទោសរបស់ Hiso Po និង Robert ប៉ុណ្ណោះ ចំណែកឯ Gatick ម្ដាយ Tangmo មិនព្រមអត់ទោសឲ្យដាច់ខាត។