អរគុណអ្នកមានគុណទាំងសងខាង ដែលបានរៀបចំពិធីសែនព្រេនតាមប្រពៃណី លក្ខណៈគ្រួសារ ក្នុងសម័យ កូ.វី.ដ
បច្ចុប្បន្ន ជំ ងឺ រា ត ត្បាត សកល កូ.វី.ដ ១៩ កំពុងតែមានចំនួនកេីនឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន ដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬក៏ការជួបជុំអ្វីផ្សេងទៀត ដែលមានចំនួនមនុស្សច្រេីន ត្រូវបានផ្អាកបណ្ដុះអាសន្នសិន ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងផ្ដា ច់ ប្រភពចម្លងរបស់វា។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ Kham Srey Norng បានបង្ហោះអំពីទិដ្ឋភាពពិធីមង្គលការមួយ ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំ រៀបមង្គលការកូនប្រុស កូនស្រីរបស់ខ្លួន ដោយធ្វេីឡេីងជាលក្ខណៈបែបតូចតាច (សែនព្រេន) ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អាករៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ម្ចាស់គណនី ហ្វេសប៊ុកខាងលេី បានលេីកឡេីងនូវសំណេរ មួយឃ្លាថា៖”07.05.2021 ជាថ្ងៃសិរីមង្គលរបស់ពួកយេីង Hea Mab អរគុណអ្នកមានគុណទាំងសងខាងដែលបានរៀបចំពិធីសែនព្រេនតាមប្រពៃណី លក្ខណៈគ្រួសារ (សម័យ កូ.វិ.ត) អរគុណបងប្អូននឹងពូមីងដែរបានមកចូលរួមអបអរក្នុងកម្មពិធីរបស់ពួកខ្ញុំ នាងខ្ញុំនឹងគ្រួសារ សូមជួនពរបងប្អូន នឹងពូមីង ដែលចូលរួមក្នុងកម្មវិធីនេះ អោយមានសុខភាពល្អ រកទទួលទានមានបាននឹងជៀសផុតពី កូ.វិ.ត 19”។