បុរសជាសង្សារ Tangmo មិនពេញចិត្តជាខ្លាំងចំពោះចម្លើយអ្នកចាត់ការនាង ក៏បានបង្ហោះសារផ្លែផ្កាថាឲ្យចំៗថា
គិតមកដល់ពេលនេះ មានរយៈពេល ៥ថ្ងៃហេីយដែលតារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ករណីស្លា.ប់របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែបន្តផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងស្លា.ប់ ខណៈដែលសមត្ថកិច្ចកំពុងបន្តការស៊េីបអង្កេតយ៉ាងស្វះស្វែងដេីម្បីរកការពិត ថាតើជាករណីឧបទ្ទវហេតុ ឬក៏យ៉ាងណានោះ។
យ៉ាងណាមិញ បុរសដែលជាសង្សាររបស់ Tangmo បានមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយបំភ្លឺរបស់អ្នកចាត់ការនាង រួមនិងបុគ្គលជាមិត្តភ័ក្តិសង្សាររបស់ខ្លួនដែលនៅរួមលេីទូកជាមួយគ្នាក្នុងថ្ងៃកេីតហេតុ ក៏បានបង្ហោះសារផ្លែផ្កាថាឲ្យចំៗទៅកាន់ពួកគេថា៖«ប្រសិនបើ Mo នៅទីនោះ Mo នឹងមិនទៅណា នាងនឹងមិនចាកចេញពីមិត្តភក្តិនោះទេ។ ចៃដន្យប្រហែលជា Mo អាចនឹងលោតចូលទៅក្នុងទឹកដើម្បីជួយទៀតផងក៏ថាបាន»។