គ្រាន់តែទទួលបានដំណឹងលោក អៀង ចេនឡា បានទទួលមរណភាពភ្លាម ស្រាប់តែលោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន បានមានការរៀបរាប់ទាំងក្តីក្រៀមក្រំថា
លោក អៀង ចេនឡា សិល្បករជើងចាស់ពហុជំនាញដែលជាតារាចម្រៀង និងតារាកំប្លែងមួយរូបទទួលបាននូវការគាំទ្រច្រើនពីមហាជន ពេលនេះលោកបានទទួលមរណភាពហេីយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺប្រចាំកាយ(រលា ក ស្រោម ខួ.រ) ស. ព តម្តល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរ ឃេីញថាមានហ្វេនៗអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏អកុសលនេះ ដែលត្រឹមរយៈពេលដ៏ខ្លីសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាន។
ជាក់ស្ដែង គ្រាន់តែទទួលបាននូវដំណឹងដ៏ក្រៀមក្រំនេះភ្លាម លោកជំទាវ នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានមានការរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖«បងសំរាកចុះ បងលែងឈឺចាប់ទៀតហេីយ បងប្រុសអេីយប្អូនរន្ធត់ណាស់បង ពេលអានឆាតដែលបងផ្ញេីមកប្អូនចុងក្រោយ R.I.P បងចេនឡា»។