តោះមកទស្សនាវីដេអូបែប 3D ដែលជាសកម្មភាពត្រាប់តាមសម្តីបំភ្លឺអ្នកចាត់ការទូទៅរបស់តារាថៃ Tangmo
ករណី ស្លា. ប់ របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែបន្តផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងបានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ឃេីញថារហូតមកដល់ពេលនេះមានករណីសង្ស័យជាច្រើន ដែលជាប់ពាក់ព័ន្ធទៅនឹងបុគ្គលទាំងអស់នៅលេីទូកជាមួយតារាសម្ដែងស្រីថៃដ៏ល្បីរូបនេះ ខណៈដែលសមត្ថកិច្ចកំពុងបន្តការស៊េីបអង្កេតយ៉ាងស្វះស្វែងដេីម្បីរកការពិត ថាតើជាករណីឧបទ្ទវហេតុ ឬក៏យ៉ាងណានោះ។
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ តាមរយៈសម្តីបំភ្លឺអ្នកចាត់ការទូទៅរបស់ Tangmo នាង Kratik និងអ្នករួមដំណេីរនៅលេីទូកជាមួយនាង Sand ត្រូវបានគេយកមកធ្វេីជាវីដេអូបែប 3D ដេីម្បីធ្វើការបកស្រាយនិងពន្យល់ពីហេតុការណ៍ទាំងមូល។ នៅក្នុងទិដ្ឋភាពវីដេអូនេះ Tangmo បានដេីរទៅចុងទូក ហេីយបានតោងជេីង Sand ដេីម្បីបត់ជេីង បន្ទាប់ពីបត់ជេីងរួចភ្លាមរូបនាងក៏បានងេីបឈរឡេីង ក៏ស្រាប់តែផ្ងារក្រោយធ្លាក់ចូលក្នុងទន្លេតែម្តង ភ្លាមៗនោះ Sand ក៏បានស្រែកអ្នកនៅខាងមុខមកជួយផងដែរ។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម