ព្រឺក្បាល តារាសម្ដែងថៃជួរមុខ Tangmo មកពន្យល់សប្ដិមិត្តភ័ក្ដិឱ្យជួយទុករបស់សំខាន់ ៣យ៉ាង គឺ
ដូចដែរប្រិយមិត្តមួយចំនួនបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានតារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាអស់រយៈពេលជិត២ថ្ងៃ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសាក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានសភាពហេីមមេីលលែងចង់ស្គាល់។
ក្នុងនោះដែរ ឃេីញថាមានអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏ក្រៀមក្រំខាងលេី ដែលរយៈពេលត្រឹមតែមួយពព្រិចភ្នែកសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាន ចំពោះហេតុការណ៍មួយនេះ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងអបិយជំនឿវិញម្តង ដែលគួរឱ្យព្រឺសម្បុរនោះ ស្រាប់តែតារាសម្ដែងស្រីថៃ Tangmo Nida បានមកពន្យល់សប្ដិមិត្តភ័ក្ដិរបស់នាងដេីម្បីឲ្យជួយរក្សាទុករបស់ជាទីស្រលាញ់៣យ៉ាង ដែលរួមមានដូចជា តុក្កតា នាឡិកាមាស និងបន្តោងខ្សែកឪពុក។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម