អាសូរខ្លាំងណាស់លោកអើយ ស្លា. ប់ ទាំងប្តី ប្រពន្ធ រួមនិងកូនក្នុងផ្ទៃ ៣ខែ ក្នុងហេតុការណ៍
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡេីងរវាងរថយន្តធន់ធំ និងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់បាន ស្លា ប់ បាត់ បង់ ជីវិត (ប្តី ប្រពន្ធ រួមនិងកូនក្នុងផ្ទៃ ៣ខែ) ក្រោយពេលបញ្ចូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកម៉ោង ៦,៤៥នាទី ត្រូវនឹងថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយ ផ្លូវ២៧១កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Na Reach ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«Bros La ឯងជិតក្លាយជាប៉ារបស់គេហេីយ ម៉េចក៏ឯងទៅចោលពួកយេីងចឹង Zëïï Pøv យេីងជិតក្លាយជាម៉ាក់ៗគេហេីយ ម៉េចទៅជាចឹង វាលឿនពេកហេីយ។
ជាតិក្រោយកុំឱ្យអ្នកទាំងពីរដូចជាតិនេះអី យេីងធ្វេីបងប្អូននឹងគ្នាទៀតណា សុំឱ្យអ្នកទាំងពីក្លាយជាប្ដីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ កុំអោយដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធអ្នកទាំងបីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។