លោកស្រី ទ្រី ដាណា នៅពេលដែលឃើញខ្យល់បក់រលំផ្ទះ ស្ត្រីពោះធំជិតសម្រាលកូន អាណិតខ្លាំងពេក ក៏បានឧបត្ថម្ភថវិកាទៅគាត់ចំនួន
កាលពីម្សិលមិញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅលេីគណនីហ្វេសប៊ុកផេក លោកស្រី ទ្រី ដាណា បានសម្ដែងពីចិត្តអាណិតអាសូរជាខ្លាំង ទៅដល់ស្រ្ដីម្នាក់ ព្រោះដោយសារ ភ្លៀង ខ្យល់ មួយមេយ៉ាងខ្លាំង បានបោកបក់រលំ រហូតដល់ផ្ទះរបស់គាត់អស់ដំបូលរលីង ហេីយភ្លាមនោះ លោកស្រី ទ្រី ដាណា គាត់ក៏បានឱ្យក្រុមការងារទាក់ទងទៅ ដេីម្បីផ្ដល់ជាជំនួយបឋម ដេីម្បីជួយសម្រាលទុក្ខលំបាក ដល់គ្រួសារមួយនេះ បានមួយរយៈ។
បន្ទាប់ពីការប្រកាសរបស់លោកស្រី ទ្រី ដាណា រួចមក នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ ជាអំណោយរបស់គាត់ គឺបានដល់ដៃ ក្រុមគ្រួសារខាងលេីហេីយ ដោយក្នុងជំនួយទាំងអស់នោះ រួមមាន៖ អង្ករមួយប៉ាវ មីមួយកេះ ត្រីខមួយយួរ ទឹកត្រី ទឹកសុីអុីវ ប្រេងឆា រួមនឹងថវិកាចំនួន ១០០០ដុល្លារផងដែរ។
នៅលេីគណនីហ្វេសប៊ុក លោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”និយាយតាមត្រង់ពីដំបូងនៅពេលដែលឃើញខ្យល់បក់រលំនោះ មិនដឹងថាប្អូនស្រីពោះធំជិតសម្រាលកូនទេ ឥឡូវនេះទើបដឹងហើយអាណិតខ្លាំងណាស់ ដោយសារខ្យល់បក់មួយភ្លែតដំបូងត្រូវបានរបូតទាំងអស់ ហើយផ្ទះស្ទើរតែរលំ សូមអូនស្រីសុខភាពល្អទាំងកូនក្នុងផ្ទៃ បងមិនមានអ្វីច្រើនទេមានតែអំណោយនិងទឹកចិត្តបន្តិចបន្តួចតែប៉ុណ្ណឹង”។
សូមទស្សនាវីដេអូខាងក្រោម