សូមឱ្យវិញ្ញាណក្ខន្ធប្រពន្ធសំលាញ់ទៅបានស្ងប់ស្ងាត់ចុះ កូនៗយេីងទាំង២នាក់ទុកអោយបងជាអ្នកមេីលថែចុះ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំតែមនុស្ស២នាក់បានមកស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំពិធីមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយមិនមែនជារឿងដែលចៃដន្យ និងងាយស្រួលនោះទេ។
យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពអ្នកនាង រស់ ណារ័ត្ន ដែលជាឱសថការី ជំនាន់ទី ៣៨ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល បានទទួលអនិច្ចកម្មនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ វេលាម៉ោង ២១យប់ ដោយសារតែជំងឺមហារីក។ ស ព ដម្កល់ ធ្វើបុណ្យនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នាភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីស្វាមីប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Theat Yap បានមានក្តីរន្ធត់ចិត្តជាខ្លាំងចំពោះការបាត់ បង់ នូវភរិយា ជាទីស្រឡាញ់ដោយគ្មានថ្ងៃវិលត្រលប់វិញបែបនេះ រូបលោកក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលបំផុតថា៖«សូមឱ្យវិញ្ញាណក្ខន្ធប្រពន្ធសំលាញ់ទៅបានស្ងប់ស្ងាត់ចុះ។ កូនៗយេីងទាំងពីរទុកអោយបងជាអ្នកមេីលថែចុះ»។