ញាក់សាច់ ក្រមុំៗសុំចាញ់ មេម៉ាយកូន៣ហើយ បានចៅ៣នាក់ទៀតបង្គាប់បានថ្លៃបណ្ណាការរហូតដល់ទៅ
ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយដែលមានន័យបំផុតក្នុងឆាកជីវិត ធ្វើឱ្យគ្រប់គ្នាចងចាំមិនភ្លេចនូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្ដីសុខបំផុតផងនោះ។
យ៉ាងណាមិញ ក្រឡេកមកមើលពីគូស្នេហ៍វ័យចំណាស់មួយគូនេះវិញ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកូនក្រមុំទទួលបានថ្លៃបង្គាប់រហូតដល់ទៅជិត ១មុឺនដុល្លា ដែលតម្លៃនេះអាចនិយាយបានថា មិនចាញ់ក្រមុំៗនោះឡេីយ ខណៈដែលរូបគាត់មានកូនដល់ទៅ៣នាក់ រួមទាំងចៅ៣នាក់ទៀតផង។
ក្នុងនោះដែរ បេីយេីងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ រុំ ដូល បានមានការរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«មេម៉ាយកូន៣ហើយ បានចៅ៣នាក់ទៀតបង្គាប់បានថ្លៃទៀត មេម៉ាយថ្លៃជាងក្រមុំបង្គាប់ 8500$ ជូនពរឱ្យអ៊ំស្រឡាញ់គ្នារហូត ខុសម្យ៉ាងកូនកំលោះបិទផ្លាក»។