ថ្វីត្បិតតែកូន ក្រមុំបងមិនមែនជាស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយបងក៏មិនខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមពួកយើងរស់នៅមានសេចក្ដីសុខ នឹងមានសុភមង្គលទៅបានហើយ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ជាក់ស្ដែង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេីពិធីភ្ជាប់ពាក្យមួយ ដែលរៀបចំតូចតាច ក្នុងសម័យកាល កូវីដ១៩ ដោយកូនកំលោះ មានឈ្មោះ សេង សខឿន ចំណែកឯកូនក្រមុំ មានឈ្មោះ ផាក់ រក្សា។ អ្វីដែលជាទីចាប់អារម្មណ៍សម្រាប់មហាជន ចំពោះពិធីភ្ជាប់ពាក្យនេះដែរ គឺពួកគាត់ស្រលាញ់ ភេទដូចគ្នា (ប្រុសនឹងប្រុស) ប៉ុន្ដែក្ដីស្រលាញ់កេីតចេញពីចិត្តនឹងចិត្ត គឺមិនមែនជាឧបសគ្គសម្រាប់អ្នកដែលមានក្ដីស្រលាញ់ ពិតប្រាកដនោះទេ។
ងាកមកចាប់អារម្មណ៍ នៅលេីគណនីហ្វេសប៊ុកកូនកំលោះ ឯណោះវិញ ដែលគាត់មានអាខោនហ្វេសប៊ុកឈ្មោះ Hea Makara បានលេីកឡេីង នូវសំណេរមួយឃ្លា ដោយបានសរសេររៀបរាប់ថា៖”ថ្វីត្បិតតែកូន ក្រមុំបងមិនមែនជា ស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទំលាប់ខ្មែរហើយ ក៏បងមិនខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមពួកយើងរស់នៅមានសេចក្ដីសុខ នឹងមានសុភមង្គលទៅបានហើយ សូមកុំរើសអើង ពួកខ្ញុំ អគុណពេលវេលា”។ ចំណែកឯកូនក្រមុំ ដែលគាត់មានគណនីហ្វេសប៊ុក ឈ្មោះ ហ៊ា រក្សាមង្គលសំអាងការ ក៏បានបង្ហាញពីអារម្មណ៍របស់គាត់ ទៅកាន់ដៃគូរបស់ខ្លួនវិញថា៖
“អាប៊្លុមបំពាក់ជញ្ជៀន ចង់និយាយចេញពីចិត្តបន្តិច ថ្វីត្បិតតែនាងខ្ញុំមិនមែនជាស្រីពិត តែបុរសម្នាក់នេះ គាត់តែងតែផ្តល់តំលៃអោយនាងខ្ញុំ គាត់តែងផ្តល់តំលៃអោយគ្រួសាររបស់នាងខ្ញុំ ការមេីលថែរក្សាមកលេីរូបនាងខ្ញុំ ការមេីលថែរក្សាមកលេីគ្រួសាររបស់នាងខ្ញុំ គាត់ជាមនុស្សមិនចេះប្រកាន់ និយាយរួមគាត់គឺជាមនុស្សល្អសំរាប់ឆាកជីវិតរបស់នាងខ្ញុំ អគុណពេលវេលាដែរធ្វេីអោយយេីងទាំងពីរបានជួបគ្នា So love my Hasband ខ្ញុំស្រលាញ់ប្រពៃណីរបស់នាងខ្ញុំ ចឹងនាងខ្ញុំរៀបចំទៅតាមប្រពៃណីកម្ពុជា នារីភេ.ទ ទី3 កម្ពុជា មិនថាយេីងជាមនុស្សបែបណាក៍ដោយ ត្រូវចេះផ្តល់តំលៃអោយខ្លួនឯង ទេីបអ្នកដទៃគេអោយតំលៃយេីង”។