លោក អុឹម ជីវ៉ា ត្រូវបានចោរគាស់បង្អួចផ្ទះ ក្នុងបន្ទប់ដោយលួចលុយអស់ដល់ទៅចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 20.02.2022 វេលារប្រមាណម៉ោង២ជិត៣ទៀបភ្លឺ ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ លោក អុឹម ជីវ៉ា ត្រូវបានចោរគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន 12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11pro max ពណ៌មាស 1គ្រឿង និង ១២ pro max ពណ៌ស មួយគ្រឿង។
យោងតាមការបង្ហោះសាររបស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា «ខ្ញុំបាទ អុឹម ជីវ៉ា ត្រូវបានចោរគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន 12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11pro max ពណ៌មាស 1គ្រឿង និង ១២ pro max ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី 20.02.2022 វេលារប្រមាណម៉ោង២ជិត៣ទៀបភ្លឺ ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ ។
បើបងប្អូនអ្នកលក់ទូរស័ព្ទ ឬបងប្អូនណា ទិញបន្តពីចោរ សូមបងប្អូនមេត្តាកុំលុបឯកសារជាច្រើន និងរូបចាស់ៗក្នុងទូស័ព្ទចោលអី ខ្ញុំបាទសុំទិញបន្តវិញ ដោយសន្យាថាមិនអោយបងប្អូនដែលក់បន្តរអោយខ្ញុំមានបញ្ហាណាមួយពាក់ព័ន្ធនិងផ្លូវច្បាប់ឡើយ ។
ការបាត់នេះចាប់ទុកជាបទពិសោធន៍និងការធ្វេសប្រហែសរបស់ខ្ញុំចុះ ព្រោះបើតាមកម្មផលគេថាមិនមែនជារបស់ទ្រព្យយើងគឺមិននៅជាមួយយើងឡើយ ..ហើយក៏ចាប់ទុកថាជាការរំដោះគ្រោះទៅចុះ ..តែក៏សរសើចោដែលពូកែដឹងថាខ្ញុំទុកលុយនៅណា បន្ទប់ណា វាជារឿងហួសចិត្តបំផុតដែរ ។
លុយអាចរកបានដរាបណាយើងនៅតែមានឆន្ទៈនិងក្តីសង្ឃឹម ថ្ងៃនេះខ្ញុំបាត់ប៉ុណ្ណឹង សូមអោយចង្រៃទាំងអស់ទៅអោយអស់ចុះ សូមអោយភាពជោគជ័យមកវិញឆាប់ៗនេះ អំពើល្អមិនសាបសូន្យ ។ ដោយក្តីគោរពៈ អុឹ ម ជីវ៉ា»៕