ចង់ធ្វើអីធ្វើឲ្យហេីយទៅ កុំចាំដល់ភ្នែកគេមើលលែងឃើញ ត្រចៀកគេស្ដាប់លែងលឺ មាត់គេនិយាយលែងបាន ពេលនោះអ្នកពិតជាសោកស្ដាយខ្លាំង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ឈ្មោះ វឌ្ឍនា ដែលបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៥ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chan Malin ត្រូវជាគូស្នេហ៍បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុត ដោយមានខ្លឹមសារថា៖«ចង់ទៅលែងកន្លែងណាទៅៗ ចង់ញាំអីជាមួយគ្នាញាំឲ្យហើយទៅ ចង់ផុសរូបជាមួយគ្នាផុសទៅ ចង់និយាយពាក្យក្នុងចិត្តនិយាយអោយហើយទៅ
កុំចាំដល់ភ្នែកគេមើលលែងឃើញ ត្រចៀកគេស្ដាប់លែងលឺ មាត់គេនិយាយលែងបាន អារម្មណ៍ពេលនោះអ្នកពិតជាសោកស្ដាយខ្លាំង និងនឹកឃើញរឿងគ្រប់យ៉ាងជាមួយគេ តែវាហួសនិងធ្វើអ្វីគ្រប់យ៉ាង។ ចូលធ្វើរឿងល្អៗជាមួយមនុស្សគ្រប់គ្នាទើបពេលគេលែងមានរូបរាងនៅលើលោកនេះអ្នកមិនស្ដាយក្រោយខ្លាំង»។