សូមចូលរួមរំលែកទុក្ខផង តន្ត្រីករខ្មែរដ៏ល្បីមួយរូបគឺលោក រីណូ បានទទួលមរណភាពហើយ ដោយសារតែ
មហាជនរួមជាមួយសិល្បករនិងសិល្បការិនីខ្មែរជាច្រើនរូបបានមានការសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំបំផុត ដែលតន្ត្រីករដ៏ល្បីមួយរូបគឺលោក រីណូ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺរបេងកូនកណ្តុរ និងដក់ទឹកក្នុងសួត បន្ទាប់ពីព្យាបាលអស់មួយរយៈពេលមកនោះ។
ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីប្អូនប្រុសដែលមានគណនីហ្វេសប៊ុកឈ្មោះ Numpav Jean បានឱ្យដឹងថា៖«សេចក្ដីសម្រេច ថ្ងៃនេះវេលាម៉ោងនេះពួកយើងបានទទួលដំណឹងថាបងប្រុសខ្ញុំ ពួន បារាំង ឈ្មោះក្រៅហៅ ReNo Chhim Phi Ruk បានទទួលមរណភាពនៅថ្ងៃទី ១០ ខែ ០២ ឆ្នាំ ២០២២ វេលាម៉ោង ១១:០០ នាទី…..។
គ្រួសារខ្ញុំសូមគោរពអញ្ជើញមិត្តភ័ក្តិបងប្អូនដែលស្រលាញ់រាប់អានបងប្រុសខ្ញុំមកចូលរួមរំលែកទុក្ខកុំបីអាក់ខានឡើយ…សូមអរគុណ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។