មិនគួរឱ្យជឿ ប៉ុន្មានថ្ងៃមុនលេងឆាតជាមួយប្អូនសោះ សូមឱ្យវិញ្ញាណក្ខន្ធបងទៅបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព ស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sophy Bmc ដែលបានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ គឹម ស៊ា ត្រូវជាប្អូនបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«ចូលរួមរំលែកទុក្ខពីចម្ងាយផងបងស្រី មិនគួរឱ្យជឿប៉ុន្មានថ្ងៃមុនលេងឆាតជាមួយប្អូនសោះ សូមឱ្យវិញ្ញាណក្ខន្ធបងទៅបានសុខ បើមានជាតិក្រោយសូមកុំអាយុខ្លីដូចជាតិនេះ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ DA RA ត្រូវជាសាច់ញាតិបានសរសេរថា៖«ខ្ញុំពិតជាស្តាយណាស់បង បងទៅលឿនពេកហើយ R.I.P សូមបងទៅឱ្យបានសុខចុះណាបង ជាតិនេះបងហត់ពេកហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។