ក្មួយស្រីមីងទៅលឿនពេកហើយ មីងទទួលយកមិនបានទេ មិនគួរណាក្មួយទៅដោយមិនលាមីងចឹងសោះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវតីជាសិស្សសាលាម្នាក់ឈ្មោះ ហ៊ុន រ័ត្នសុលីម ដែលបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ បេៈដូង ឯកា ត្រូវជាមីងបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖ «ក្មួយស្រីមីងទៅលឿនពេកហើយ មីងទទួលយកមិនបានទេទើបនឹងនិយាយជាមួយមីងពីម្សិលមិញ មិនគួរណាក្មួយទៅដោយមិនលាមីងចឹងសោះ សូមជាតិក្រោយកុំឲ្យក្មួយអាយុខ្លីដូចជាតិហ្នឹងទៀតអី សូមក្មួយស្រីទៅឲ្យបានសុខកុំបារម្ភពីអ្នកខាងហ្នឹងអី R.l.P»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ខៀវ ក្តិប ត្រូវជាសាច់ញាតិម្នាក់ទៀតបានសរសេរថា៖«R.I.P ក្មួយស្រីសម្លាញ់ចិត្ដរបស់មា រករឿងរាល់ថ្ងៃនឹងគ្នាសោះ ម៉េចក៏ក្មួយប្រញ៉ាប់ទៅវិញលឿនម្លេះ សូមឲ្យវិញ្ញាណក្ខន្ធរបស់ក្មួយទៅកាន់សុខគតិភពណាក្មួយស្រី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។