មនុស្សស្លូតត្រង់ដូចប្អូនមិនគួរណាអាយុខ្លីចឹងសោះ សូមប្អូនកើតមកជាតិណាៗ កុំឱ្យអាយុខ្លីដូចជាតិនេះណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ឈ្មោះ ប៉ុល វិស្សុតសក្តា (ហៅជ័យ) ដែលទទួលមរណភាពទាំងវ័យក្មេងដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងកាលពីម៉ោងប្រហែលជាង១១:៣០នាទីយប់ ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ARìmø Vàńń បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំដល់ប្អូនប្រុស សូមប្អូនប្រុសធ្វើដំណើរទៅឱ្យបានស្ងប់និងទៅកាន់សុគតិភព បងពិតជាស្តោកស្តាយប្អូនប្រុសខ្លាំងណាស់ មនុស្សស្លូតត្រង់ដូចប្អូនមិនគួរណាអាយុខ្លីចឹងសោះ សូមប្អូនកើតមកជាតិណាៗ កុំអោយអាយុខ្លីដូចជាតិនេះណា»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ម៉ៃ រស្មី បានសរសេរថា៖«សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃស ព ប្អូនប្រុស។ កើតជាតិណាៗសូមឲ្យអាយុវែងណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។