អ្នកណាយល់អារម្មណ៍មួយនេះ ចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯង កំពុងរកលុយមិនបានផង ចឹងមានតែយកមេឃធ្វើដំបូលហើយ
កាលពីល្ងាចម្សិលមិញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រាជធានីភ្នំពេញ បានទទួលរងឥទ្ធិពល (Downpour និង Supercell) ដែលមកពីប្រទេសវៀតណាម (កាត់តាម ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល ត្បូងឃ្មុំ កំពង់ចាម) ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ជាមួយកម្លាំងភ្លៀងធ្លាក់ (Rain Rate) មានកម្រិត បង្គួរ ទៅខ្លាំង រួមជាមួយផ្គរ រ.ន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង
និងបានធ្វេីឱ្យមានជំ ន ន់ ទឹកភ្លៀងលិ ច ល ង់ ក្នុងកម្រិតតិចតួចកើតមានឡើង នៅតាមតំបន់ទំនាប បណ្ដាវិថី និង ផ្លូវទាបៗ មួយចំនួននៃគ្រប់បណ្ដាខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តមួយចំនួនទៀត។ បន្ទាប់ពីបានឃេីញពីឥទ្ធិពល ភ្លៀងមួយមេ កាលពីយប់មិញរួចមក គឺពិតជាគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង។
ជាក់ស្ដែង ដូចផ្ទះបងប្រុសម្នាក់ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ Na Roth ត្រូវបានខ្យល់បក់យកដំបូលផ្ទះទៅបាត់ និងធ្វេីឱ្យមានការខូតខាតផ្ទះ រួមជាមួយសម្ភារក្នុងផ្ទះយ៉ាងដំណំ។ នៅលេីគណនី ហ្វេសប៊ុករបស់គាត់ បានប្រាប់ឱ្យដឹងថា៖”មានទុក្ខធំហើយ ចេញពីធ្វើការមកផ្ទះ ស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំ នៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិនដឹងថា ជាដំបូលផ្ទះខ្លួនឯងនោះទេ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯង ស្លុ.ត ចិត្ត កូ.វី.ត រកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេ មានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយ មហា វេ.ទ នា”។