លោកគ្រូល្អណាស់ ហើយក៏ស្លូតណាស់ដែរ បើមានជាតិក្រោយៗទៀត សូមកុំឲ្យលោកគ្រូមានជន្មាយុខ្លីដូចជាតិនេះអី
កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ប្រភពពីនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ រ៉េន កញ្ញា បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ចំពោះដំណឹងដ៏អកុសលដែលជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឲ្យលោកគ្រូបង្រៀនរបស់ខ្លួនមុខវិជ្ជាផែនដីវិទ្យានៃវិទ្យាល័យទ្រៀល បានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
មរណភាពរបស់លោកគ្រូគឺជាការបាត់បង់នូវឪពុក ស្វាមី និងបុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌ មនសិការវិជ្ជាជីវៈខ្ពស់។ ក្នុងនោះដែរ ប្រភពខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«R.i.p លោកគ្រូ ប្រសិនណាបើមានជាតិក្រោយៗទៀត សូមកុំឲ្យលោកគ្រូ មានជន្មាយុខ្លីដូចជាតិនេះអី លោកគ្រូល្អណាស់ ហើយក៏ស្លូតណាស់ដែរ ពិតជាលឿនពេកហើយលោកគ្រូ»។
ប្រភពពីកូនសិស្សម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Rinn January បានសរសេរថា៖«សូមឱ្យវិញ្ញាណក្ខន្ធលោកគ្រូទៅបានសុខ អរគុណលោកគ្រូដែលខិតខំបង្ហាត់បង្រៀនពួកយើងកន្លងមក»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធលោកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។