ប្អូនប្រុសខ្ញុំគាត់ហត់ច្រើនពេកហើយ គាត់លែងឲ្យពួកយើងឃើញមុខគាត់ទៀតហើយ គាត់ទៅបានសុខហើយ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ដែលជា DJ បានទទួលមរណភាពដោយរោគាពាធ(ដាច់សរសៃឈាមខួរក្បាល) នៅមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង ៣:៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដំណឹងនេះទុកជាការអញ្ជើញ និងជូនដំណឹងដល់បងប្អូន ញាតិមិត្ត ជិតឆ្ងាយ ។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Rotha Ren បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖«ប្អូនប្រុសខ្ញុំគាត់ហត់ច្រើនពេកហើយ គាត់លែងឲ្យពួកយើងឃើញមុខគាត់ទៀតហើយ គាត់ទៅបានសុខហើយ។ សូមប្អូនទៅឱ្យបានសុខ ជីវិតមនុស្សយើងម្នាក់ៗខ្លីណាស់ សូមសាងអំពើល្អឱ្យបានច្រើន
មើលថែគ្នាស្រលាញ់គ្នាអោយបានច្រើនទាន់យើងនៅរស់គ្មាននរណាម្នាក់គេចផុតពីកាស្លា ប់ ទេបំណងល្អពីខ្ញុំ(សុំទោសខ្ញុំនិយាយច្រើពេកហើយ)។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។