អាសូរណាស់ ខ្វះ១០ថ្ងៃទៀតដល់ថ្ងៃរៀបមង្គលការហើយ បែរជាបុរសជាគូដណ្ដឹងបានបាត់ បង់ ជីវិត ដោយសារតែ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ អំ សាមឿង ឲ្យបាត់ បង់ ជីវិត ក្នុងជន្មាយុ ៣៧ឆ្នាំ ដែលលោកជាគឺគ្រូនិងមានតួនាទីជាអ្នកសម្របសម្រួលផ្នែកចំណេះដឹងទូទៅភាសាខ្មែរនៃសាលារៀនសុវណ្ណភូមិក្រុងប៉ោយប៉ែតទី១ ចំណែកឯនារីជាគូដណ្ដឹងបានទទួលរង រ បួស ធ្ងន់ ខណៈដែលអ្នកទាំងពីរជិតដល់ថ្ងៃរៀបមង្គលការដោយនៅខ្វះប្រមាណជា ១០ថ្ងៃទៀតប៉ុណ្ណោះ ហេតុការណ៍នេះកេីតឡេីងកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពពីបងស្រីនារី រង គ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhaun Sovina បានបង្ហោះរៀបរាប់ឱ្យដឹងថា៖«នាថ្ងៃទី៣១/០១/២០២២ ប្អូនស្រីរបស់ខ្ញុំ និងគូដណ្ដឹង បានជួបគ្រោះថ្នាក់ចរាចរណ៏ ដែលបណ្ដាលឱ្យគូដណ្ដឹងរបស់គាត់បាត់បង់ ជីវិត ហើយគាត់ត្រូវ ស ង្រ្គោះ ប ន្ទាន់ ដោយសារគាត់មានបញ្ហា ក្បា ល និងឆ្អឹងត្រគៀក ធ្ងន់ ធ្ងរ ត្រូវការព្យាបាលឲ្យបានទាន់ពេលឱ្យគាត់រស់រានមានជីវិតមកវិញ តែស្របពេលនេះយើងខ្ញុំខ្វះលទ្ធភាព នាងខ្ញុំមានតែម្រាមដៃដប់ សូមអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយប្អូនស្រីដ៏កំសត់របស់ខ្ញុំផង។ ខ្វះតែ១០ថ្ងៃទៀតនាងរៀបការហើយតែពេលនេះ…។
លេខទូរស័ព្ទទាក់ទង 0968868446/086331446 កុង AC (កុងទាន់ចិត្ត 086331446)Chhaun Sovina, កុង Philip Bank (000001346 =$)/(221004116= ៛)Chhaun Sovina, ABA ( Kat Kanyin 002081242) នាងខ្ញុំនិងក្រុមគ្រួសារមានតែម្រាមដៃដប់ ថ្លែងអំណរអគុណចំពោះទឹកដ៏ជ្រាលជ្រៅរបស់បងៗ»។