បងហត់ហើយសំរាកទៅណាបង អូនសន្យាថាអូននឹងរឹងមាំមើលថែកូននិងគ្រួសារឱ្យអស់ពីសមត្ថភាព
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ឈ្មោះ កែវ វិចិត្រ បានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Pitou ThaiNorak ត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖ «សូមបងទៅឱ្យបានសុគតិភព កើតជាតិក្រោយក្រោយកុំឱ្យដូចជាតិនេះទៀត លឿនពេកហើយបង ប្អូនទទួលយកមិនបានទេ»។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ អូន ទេព បានសរសេរថា៖«បងទៅហើយទៅរហូតហើយ សុំឱ្យបងទៅបានសុគតិភព ទៅអោយបានសុខណាបង បងហត់ហើយសំរាកទៅណាបង អូនសន្យាថាអូននឹងរឹងមាំមើលថែកូននិងគ្រួសារឱ្យអស់ពីសមត្ថភាព អរគុណរាល់ទង្វេីល្អ អរគុណគ្រប់យ៉ាងដែលបងផ្ដល់អោយអូនអោយតម្លៃអូន អូនសុំផ្សងឱ្យយេីងជាប្ដីប្រពន្ធគ្នាគ្រប់ៗជាតិ ហេីយសុំឱ្យបងកុំអាយុខ្លីដូចជាតិនេះទៀតណាប្ដីណា»។