លឿនពេកហើយសម្លាញ់ ឯងទទួលយកមិនបានទេ លេងជាមួយគ្នាពេលព្រឹកសោះ ម៉េចបានពេលល្ងាចហែងទៅចោលឯងចឹង
នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Chët SädBoÿ បានមានក្តីតក់ស្លុតជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តមិត្តភ័ក្ដិរបស់ខ្លួនបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ ឆ ក់ ខ្សែ ភ្លើង ពិតជាអាសូរខ្លាំងណាស់។
គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយសម្លាញ់ ឯងទទួលយកមិនបានទេ លេងជាមួយគ្នាពេលព្រឹកសោះ ម៉េចបានពេលល្ងាចហែងទៅចោលឯងចឹង R.I.P»។ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ អាមុំ ក្រូចឆ្មារ បានសរសេរថា៖
«R.i.p លឿនពេកហេីយប្អូនប្រុស សូមវិញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពផងចុះ អាណិតពេកហេីយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។